(កណ្ដាល)៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្ដាល និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តកណ្ដាល បានចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ១៦លានរៀល ជូនដល់គ្រួសារសពសមាជិក ស.អ.ក ចំនួន៤គ្រួសារនៅក្រុងតាខ្មៅ។

សកម្មភាព នៃការចុះជួបនេះក៏មានវត្តមានចូលរួមផងដែរពីសំណាក់លោកអនុសេនីយ៍ទោ ទូច មករា មេបញ្ជាការផ្នែកសឹករងក្រុងតាខ្មៅ, តំណាងមេបញ្ជាការរងអាវុធហត្ថក្រុងតាខ្មៅ, លោកវរសេនីយ៍ត្រី អឹង យូឡាយ អធិការរងក្រុងតាខ្មៅ និងមន្ត្រីអាជ្ញាធរមូលដ្ឋានផងដែរ។

ស្ថិតក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី នៃ និយម បានពាំនាំសេចក្ដីនឹករលឹកយ៉ាងខ្លាំំងពីសំណាក់់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែនឹករលឹកដល់អតីតយុទ្ធជន អាណិតស្រលាញ់ មិនដែលភ្លេចម្ដងណាឡើយ ពោលគឺសម្ដេចតេជោ តែងតែរម្លឹកជានិច្ចចំពោះអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដោយបង្គាប់ឲ្យថ្នាក់ក្រោមមានការយកចិត្តទុកដាក់ខ្ពស់ចំពោះពួកគាត់ និងផ្ដល់ជំនួយរាល់តម្រូវការចាំបាច់ទៀតផង។

គួរជម្រាបថា គ្រួសារអតីតយុទ្ធជនទាំង៤ថគ្រួសារដែលទទួលបានរួមមាន៖

*ទី១៖ ឈ្មោះ សូ សែន ភេទប្រុស (មុខសញ្ញាបាត់បង់) នៅភូមិព្រែកឡុង សង្កាត់តាក្ដុល ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៣.០៨.២០២២។
*ទី២៖ ឈ្មោះ សឹង សៀង ភេទប្រុស (មុខសញ្ញានិវត្តជន) នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៦.០១.២០២២។
*ទី៣៖ ឈ្មោះ ប៉ុក ស្រី ភេទស្រី (មុខសញ្ញាពលី) នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ដែលបានមរណទទួលភាពកាលពីថ្ងៃទី៣១.០៧.២០២២។
*ទី៤៖ ឈ្មោះ សែម គឹមស៊ាង ភេទប្រុស (មុខសញ្ញានិវត្តជន) នៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលបានមរណទទួលភាពកាលពីថ្ងៃទី១២.០៧.២០២២។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី នៃ និយម ថែមទាំងបានជួយឧបត្ថម្ភដល់គ្រួសារសពនូវអង្ករចំនួន២០០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែរ៕