(ភ្នំពេញ)៖ និយ័តករគណនេយ្យនិងសវនកម្ម នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កាតព្វកិច្ចគណនេយ្យនិងសវនកម្មនិងបទប្បញ្ញតិពាក់ព័ន្ធ» សម្រាប់សហគ្រាសនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញ តាមប្រព័ន្ធអនឡាញ Zoom ។
សេចក្តីជូនដំណឹងរបស់និយ័តករគណនេយ្យនិងសវនកម្ម បញ្ជាក់ថា សិក្ខាសាលានេះនឹងរៀបចំឡើងនៅវេលាម៉ោង ៨៖០០ព្រឹក ហើយការចុះឈ្មោះចូលរួមដោយមិនគិតថ្លៃឡើយ៕