(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យប្រកាសតែងតាំងអភិបាលរងខេត្តកណ្តាល ចំនួន៣រូបបន្ថែមទៀត។ នេះបើតាមអនុក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

ពិធីប្រកាសឱ្យចូលកាន់តំណែងអភិបាលរងខេត្តកណ្តាលទាំង៣រូបនេះ នឹងធ្វើឡើងនៅវេលាម៉ោង២៖០០នាទី រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ស្អែក ក្រោមអធិបតីភាព លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោកបណ្ឌិត ម៉ៅ ភារុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅសាលាខេត្តកណ្តាល។

សូមបញ្ជាក់ថា អភិបាលរងខេត្តកណ្តាលដែលត្រូវប្រកាសតែងតាំងរួមមាន៖

*ទី១៖ លោក ហាក់ សុខមករា អតីតអភិបាលរងខេត្តត្បូងឃ្មុំ
*ទី២៖ លោក ប៊ុន ផេង អតីតអភិបាលស្រុកខ្សាច់កណ្តាល
*ទី៣៖ លោក គ្រុយ ម៉ាឡែន អតីតនាយករដ្ឋបាលសាលាខេត្តកណ្តាល
*ទី៤៖ លោក លោក ឌឹម បូរ៉ា មន្រ្តីជាន់ខ្ពស់សវនកម្មជាតិ នៃអាជ្ញាធរសវនកម្មជាតិ។

ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន៖