Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនជាតិចិនតៃវ៉ាន់ ៥២នាក់ ត្រូវបានចាប់ខ្លួននៅតួកគី រឿងដាក់បង្កប់កាមេរ៉ាសម្ងាត់ ដើម្បីលួចលេខសម្ងាត់នៅតាមទូ ATM

31-05-2016 17:24

(តៃប៉ិ)៖ អាជ្ញាធរកោះតៃវ៉ាន់ បានប្រកាសឲ្យដឹងថាជនជាតិរបស់ខ្លួនចំនួន ៥២នាក់ត្រូវបាន ប៉ូលិសតួកគី ចាប់ខ្លួន និងបើកការស៊ើបអង្កេតលើករណីសង្ស័យថាពួកគេទាំងនោះ បានប្រមូលផ្តុំគ្នាជាបណ្តាញ និងដាក់បំពាក់កាមេរ៉ាសម្ងាត់នៅតាមទូម៉ាស៊ីន ATM ដើម្បីតាមដានអតិថិជនមកដកលុយ រួចក៏ធ្វើការលួចលេខសម្ងាត់ (Passwords) ពីពួកគេតែម្តង។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃ អង្គារ ទី៣១ ខែឧសភា ឆ្នាំ២០១៦។

យោងតាមសម្តីរបស់ប៉ូលិសតួកគី ជនជាតិចិនតៃវ៉ាន់ទាំង ៥២នាក់នោះ កំពុងតែស្ថិតនៅក្រោម ការស៊ើបអង្កេត និងសួរចម្លើយនៅឡើយ ទៅលើការចោទប្រកាន់ខាងលើនេះ។ គួរបញ្ជាក់ថាជនជាតិ ចិនតៃវ៉ាន់រាប់សិបនាក់ទៅហើយ ត្រូវបានអាជ្ញាធរចាប់ខ្លួនលើបទល្មើសទូរគមនាគមន៍ នៅក្នុងឆ្នាំ ២០១៦នេះ នៅបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសកេនយ៉ា និងម៉ាឡេស៊ី៕