(ភ្នំពេញ)៖ ក្នុងឱកាសដែលប្រទេសកម្ពុជា ប្រារព្ធខួបលើកទី៦៧ នៃទិវាសិទ្ធិកុមារអន្ដរជាតិ១មិថុនា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញនៅសារលិខិតមួយ ដើម្បីចូលរួមអបអរសារទរទិវា ដ៏មានសារៈសំខាន់នេះ។
ក្នុងសារលិខិតរបស់គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ដែលអង្គភាព Fresh New ទទួលបាននៅថ្ងៃទី៣១ ខែឧសភានេះ បានអំពាវនាវដល់គ្រប់ភាគី ពាក់ព័ន្ធទាំងអស់ដូចជា អង្គភាព ស្ថាប័ន អង្គការក្រៅរដ្ឋាភិបាលជាដើមឲ្យបន្ដជួយដល់កុមារងាយ រងគ្រោះនៅកម្ពុជា។
សារលិខិតរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា «សូមអំពាវនាវដល់គ្រប់បុគ្គល និងអង្គភាពទាំងអស់ បន្ដកិច្ចសហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាឧត្តមប្រយោជន៍ ដល់កុមារដែលជាជនងាយរងគ្រោះនិងជាអនាគតរបស់ សង្គមកម្ពុជាយើង។ ការយកចិត្តទុកដាក់ការពារ និងលើកកម្ពស់សិទ្ធិកុមារ គឺជាការយកចិត្តទុកដាក់ និងលើកកម្ពស់សិទ្ធិមនុស្ស។ ជាពិសេសគឺ ជាការយកចិត្តទុកដាក់ ដល់អនាគត់ផ្ទាល់របស់សង្កមយើង»។
សូមជម្រាបថា ប្រធានបទសម្រាប់ទិវាសិទ្ធិកុមារ អន្ដរជាតិ១មិថុនាឆ្នាំនេះ គឺ «រួមគ្នាការពារកុមារពីអំពើលហិង្សានិងការប្រើប្រាស់ គ្រឿងញៀន»៕
សូមអានសារលិខិត របស់គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ទាំងស្រុង៖