Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឪពុកចុងរំលោភកូនស្រីអាយុ១៣ឆ្នាំ បានសម្រេច ត្រូវកម្លាំងនគរបាល ស្រុកសំបូរចាប់ខ្លូន

31-05-2016 17:12

(ក្រចេះ)៖ ឪពុកចុងល្មោភកាមម្នាក់ ការធ្វើសកម្មភាពរំលោភកូនស្រីចុង អាយុ១៣ឆ្នាំបានសម្រេច ត្រូវបានកម្លាំងនគរបាលស្រុកសំបូរ ខេត្តក្រចេះចាប់ខ្លូន។

លោកអនុសេនីយ៍ ណយ ស៊ីថាយ អធិការរងនគរបាលស្រុកសំបូរ បានឱ្យដឹងថា ការចាប់ខ្លូនឪពុកចុងល្មោភកាមរូបនេះធ្វើឡើង នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចស្រែល្អក់ ភូមិស្រែស្បូវ ស្រុកសំបូរ ខេត្តក្រចេះ។

លោកអនុសេនីយ៍ បានបន្ដថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ ឪពុកចុងតិរច្ឆានឈ្មោះ មាស មន អាយុ៤០ឆ្នាំបានធ្វើ សកម្មភាពរំលោភកូនស្រីចុងរបស់ខ្លូន ឈ្មោះ នេន ស្រីរ៉ាយ ខណៈដែលឪពុករូបនេះ បានបបួលកូនចូលទៅព្រៃកាប់ឈើនឹងឱ្យកូន ទៅដាំបាយឱ្យ ក្រោយមកខ្លូនក៏បានរំលោភកូនបានសម្រេច ហើយបានគំរាមដល់កូនស្រីថា នឹងសម្លាប់ប្រសិនបើយករឿងនេះ ទៅប្រាប់ម្តាយ។

ក្រោយមកម្ដាយក្មេងស្រីរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងដល់សមត្ថកិច្ច នៅប៉ុស្ដិ៍ក្បាលដំរី បន្ទាប់ពីបានទទួលពាក្យបណ្ដឹងកម្លាំង របស់លោកបានធ្វើការស៊ើបអង្កេត រហូតឈានដល់ការចាប់ខ្លូនតែម្ដង។ បច្ចប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លូនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកសំបូរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕