(ភ្នំពេញ)៖ ការវាយប្រហារ និងបំផ្ទុះនៅក្បែររោងចក្រថាមពលនុយក្លេអ៊ែ Zaporizhzhia នៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន ដែលរុស្ស៉ី និងអ៊ុយក្រែន ចោទគ្នាទៅវិញទៅមកនោះ កំពុងក្លាយទៅជាការព្រួយបារម្ភសម្រាប់ពិភពលោក។

ក្នុងកម្មវិធី Fresh Talk នៅចុងសប្តាហ៍មុននេះ លោក ម៉ារ យ៉ារិទ្ធ អ្នកសារព័ត៌មានជើងចាស់ជាង៣០ឆ្នាំ បានព្យាករណ៍ថា ប្រសិនបើមានការធ្វេសប្រហេស បណ្តាលឱ្យផ្ទុះរោងចក្រ Zaporizhzhia នេះមែននោះ ហន្តរាយនឹងធំជាង ការទម្លាក់គ្រាប់បរិមាណូអាមេរិក នៅ Hiroshima និង Nagasaki របស់ប្រទេសជប៉ុន ខណៈដែលប្រទេសដែលស្ថិតនៅក្រោមទិសដៅខ្យល់កំពុងរកវិធីបង្ការជាមុន។

ខាងក្រោមនេះជាទស្សនៈរបស់ លោក ម៉ារ យ៉ារិទ្ធ៖