Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុននាំចូលម្សៅទឹកដោះគោ France BéBé បដិសេធវីដេអូបង្ហោះតាម Facebook ថាទឹកដោះគោ កកទៅក្លាយជាដុំកៅស៊ូ ជារឿងមិនពិត

31-05-2016 15:53

(ភ្នំពេញ)៖ ក្រុមហ៊ុន International Office Supply Co.,Ltd ដែលជាក្រុមហ៊ុននាំចូល ម្សៅទឹកដោះគោកំប៉ុង France BéBé បានចេញ មុខបដិសេធយ៉ាងដាច់ម៉ាត់ នូវព័ត៌មានវីដេអូ ដែលបង្ហោះដោយ Page Facebook មួយ ហើយបានចែកចាយតៗគ្នាដែលមានរូបភាព កំប៉ុងទឹកដោះគោ France BéBé លេខ៣ និយាយថា ទឹកដោះគោនោះ កកទៅក្លាយជាដុំកៅស៊ូ ថាជារឿងមិនពិតទាល់តែសោះ និងមានន័យបង្ខូចកេរ្តិ៍ឈ្មោះ ផលិតផលក្រុមហ៊ុន និង Laboratoire France BéBé Nutrition។

លើសពីនេះ ទៅទៀតក្រុមហ៊ុនក៏ព្រមានប្តឹង ទៅអាជ្ញាធរមានសមត្ថកិច្ច ឲ្យចាត់ការតាមនីតិវិធី ចំពោះជនដែលបង្ហោះ Facebook បង្ខូចកេរ្តិ៍ឈ្មោះ ទឹកដោះគោ France BéBé ផងដែរ។ ក្រុមហ៊ុន ធានាអះអាងថា ផលិតផលទឹកដោះគោ France BéBé ពុំមានបញ្ហា ដូចមានការលើកឡើងនោះទេ ព្រោះថា ផលិតផលនេះផលិតឡើង នៅប្រទេសបារាំង តាមស្តង់ដារប្រទេសបារាំង និងអន្តរជាតិ ដែលមានការត្រួតពិនិត្យ និងវិភាគយ៉ាងត្រឹមត្រូវ ច្បាស់លាស់មុននឹងបញ្ចេញ មកលក់នៅលើទីផ្សារ៕