(បន្ទាយមានជ័យ)៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិការចែកជូនដល់គ្រួសារក្រីក្រចំនួន៤ភូមិ ស្មើនឹង៥០គ្រួសារ ព្រមទាំងកម្លាំងអភិវឌ្ឍន៍សង្កាត់ប៉ោយប៉ែត។

ការចែកអំណោយនេះធ្វើឡើងនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អំណោយនោះមានអង្ករ២០គីឡូ ទឹកបរិសុទ្ធ១យួរ ទឹកត្រី១ដប ទឹកស៊ីអ៉ីវ១ដប ប្រេងសណ្ដែក១ដប អំបិល១គីឡូ ស្ករស១គីឡូ ថវិកា១ម៉ឺនរៀល៕