(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងផ្លូវការពីមរណភាពឪពុកបង្កើតរបស់ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ នេះតាមបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ។
តាមរយៈសេចក្តីជូនដំណឹងបានបញ្ជាក់ថា៖ «សូមគោរពជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីបុគ្គលិកមន្ដ្រីរាជការ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់មេត្តាជ្រាបថា៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មានទុក្ខជាទម្ងន់ដោយមហាវីរិយាភិរក្ខសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ត្រូវជាបិតាបង្កើត បិតាក្មេក ជីតា ជីតាទួត បានទទួលមរណភាពនៅថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៨:០០នាទី ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ»។
សពមហាវិរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខៅរ៉ូ ស៊ុនស្រេង កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ស្ថិតនៅគេហដ្ឋានលេខ១៧ ផ្លូវលេខ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដំណឹងនេះ ចាត់ទុកជាការជូនជ្រាបជាព័ត៌មាន និងគោរពអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តមលោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីបុគ្គលិកមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ ដើម្បីចូលរួមពិធីបុណ្យសពដូចបានគោរពជម្រាបជូនខាងលើ៕
ទីតាំងប្រារព្ធកម្មវិធីបុណ្យសព សូមស្កេ QR Cord ភ្ជាប់ជាមួយផែនទី ឬចុចតាមលីង៖ https://goo.gl/maps/Fhv2qpeH2To6T8G96