(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣៣.៩លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,៤ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១មឺុននាក់ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១១,៣៨២,២៥៨នាក់ (ស្លាប់ ៤៣,១០៤នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៣១១,៦០៨នាក់ (ស្លាប់ ១៥៧,៣៦៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៧៥៥,២៨៨នាក់ (ស្លាប់ ៣៦,១៣៦នាក់)
* ថៃ ឆ្លងចំនួន ៤,៦៣៤,១៨០នាក់ (ស្លាប់ ៣២,០៣០នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៨៥២,១៧០នាក់ (ស្លាប់ ៦១,៣០៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៨១៤,៩១៥នាក់ (ស្លាប់ ១,៥៧៨នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៤,៥៧៣នាក់ (ស្លាប់ ១៩,៤៣៧នាក់)
* ព្រុយណេ ឆ្លងចំនួន ២១៥,២៨៣នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៣,១៥៧នាក់ (ស្លាប់ ៧៥៧នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៧,៣៩៤នាក់ (ស្លាប់ ៣,០៥៦នាក់)៕