(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១៥៧,១០៧នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៥២,៩១៥នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៤,៣៣៥នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៨៤,៦៤៤នាក់
៤៖ អាយុ៥ឆ្នាំ ៤១៩,៦៩៧នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៥៥,៥១៦នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,៩៤៥,៧០៨នាក់, ដូសទី៤ចំនួន ៣,៨៦៧,១៣៣នាក់ និងដូសទី៥ចំនួន ៥៧៨,៦៦៧នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕

http://image.freshnewsasia.com/2021/id-022/fn-2022-08-21-01-03-17-1.PNG