(កោះកុង)៖ លោកឧត្តមសេនីយ៍ មីន រស្មី នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ បាននាំយកអំណោយរបស់នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាក្រសួងការពារជាតិ រួមមាន៖ សៀវភៅប្រវត្តិសាស្រ្តក្រមង៉ុយ និងសៀវភៅរឿងនិទានបុរាណ្យខ្មែរ ចំនួន ៣៥០ក្បាល ប្រគល់ជូនសាលាបឋមសិក្សាជ្រោយស្វាយ ស្ថិតនៅក្នុឃុំជ្រោយ ស្រុកស្រែអំបិល ខេត្តកោះកុង។
លើកឡើងនាឱកាសនោះលោក មីន រស្មី បានឱ្យដឹងថា ការប្រគល់សៀវភៅនេះគឺដើម្បីបង្កើនធនធានមនុស្សឲ្យកាន់មានកិត្យានុភាព ក្នុងការសិក្សាឲ្យកាន់មានភាពរីក ចម្រើនសម្រាប់សិស្សានុសិស្ស ឱ្យបានកាន់តែយល់ដឹងខ្ពស់ពីអក្សរសាស្រ្តខ្មែរ និងប្រវត្តិសាស្រ្តតាំងពីយូរលង់ ក្នុងរចកាលពីសម័យកាល និងរឿងនិទានខ្លះក្នុងការសិក្សា និងយល់ដឹងពីរឿង និទានសម័យបូរាណកាល។
លោក មីន រស្មី បានបន្តថា សៀវភៅទាំងនេះគឺការឧបត្ថម្ភពីនាយឧត្តម យន្ត មីន ដែលចង់សំដៅឱ្យការសិក្សារបស់សិស្សានុសិស្ស បានក្លាយជាទំពាំងស្នងប្ញស្សីសម្រាប់ អនាគត់ប្រទេសជាតិ និងដើម្បីឱ្យប្រជាពលរដ្ឋទៅថ្ងៃអនាគត់មានចំណេះវិជ្ជាជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន។
ជាមួយគ្នានោះលោកឧត្តមសេនីយ៍ មីន រស្មី ក៏បានជំរុញឱ្យសិស្សានុសិស្សត្រូវយកការសិក្សាជាចម្បង ហើយត្រូវជៀសឱ្យផុតពីគ្រឿងញៀន ដែលវាអាចធ្វើឱ្យបាត់អនាគត់ ផងដែរ៕