(ស្ទឹងត្រែង)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងមន្ដ្រីរាជការចំនួន៣រូប ជាអភិបាលរងខេត្តស្ទឹងត្រែង។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២។
មន្ដ្រីរាជការ ៣រូប ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន តែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមមាន៖
ទី១៖ លោក ចៅ មុន្នីរ៉ា ឋានន្ដរស័ក្ដិឧត្ដមមន្ត្រី ថ្នាក់លេខ៤
ទី២៖ លោក ថោង ស្រាន់ ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ៤
ទី៣៖ លោក ធូ ចាន់ពៅ ឋានន្ដរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៥ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងមុខងារសាធារណៈ៕
លោក ចៅ មុន្នីរ៉ា
លោក ថោង ស្រាន់