(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង នាយនគរបាលជាន់ខ្ពស់ ចំនួន៥រូប ជាអគ្គស្នងការរងនគរបាលជាតិ និងផ្លាស់ប្ដូរប្រធាននាយកដ្ឋានចំនួន២រូប នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២។
នាយនគរបាលជាន់ខ្ពស់ត្រូវបានតែងតាំង និងផ្លាស់ប្ដូរតួនាទីនោះរួមមាន៖
*ទី១៖ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ពីប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ទៅជាអគ្គស្នងការរងនគរបាលជ ាតិ
*ទី២៖ លោកឧត្តមសេនីយ៍ឯក ជា ពៅ ពីប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ទៅជាអគ្គស្នងការរងនគរបាលជាតិ
*ទី៣៖ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ពីស្នងការនគរបាលខេត្តក្រចេះ ទៅជាអគ្គស្នងការរងនគរបាលជាតិ
*ទី៤៖ លោកឧត្តមសេនីយ៍ទោ កឹង ឃន ពីស្នងការនគរបាលខេត្តស្វាយរៀង ទៅជាអគ្គស្នងការរងនគរបាលជាតិ
*ទី៥៖ លោកស្រីឧត្តមសេនីយ៍ទោ រស់ ច័ន្ទសោភា ពីអនុប្រធាននាយកដ្ឋានបុគ្គលិក ទៅជាអគ្គស្នងការរងនគរបាលជាតិ
*ទី៦៖ លោកស្រីឧត្តម សេន ីយ៍ទោ ស៉ឹម ផាណុំ ពីស្នងការរងនគរបាលរាជធានីភ្នំពេញ ទៅជាប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន
*ទី៧៖ លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ពីអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ ទៅជាប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។
ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន៖
ឧត្តមសេនីយ៍ឯក ជីវ ផល្លី
ឧត្តមសេនីយ៍ឯក ជា ពៅ
ឧត្តមសេនីយ៍ទោ លន់ សុផាត
ឧត្តមសេនីយ៍ទោ កឹង ឃន
លោកស្រី ឧត្តមសេនីយ៍ទោ ស៉ឹម ផាណុំ
លោកឧត្តមសេនីយ៍ទោ សុខ នីត្យា
លោកស្រីឧត្តមសេនីយ៍ទោ រស់ ច័ន្ទសោភា