(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្ដីពី និយ័តកម្មប្រព័ន្ធសន្ដិសុខសង្គម ដែលកំណត់អំពីគោលការណ៍ វិធាន នីតិវិធី និងយន្ដការ នៃការធ្វើនិយ័តកម្មដោយនិយ័តករសន្ដិសុខសង្គម លើរាល់ប្រតិបត្តិការសន្ដិសុខសង្គម ដើម្បីធានាបាននូវស័ក្ដិសិទ្ធិភាព ប្រសិទ្ធភាព តម្លភាព គណនេយ្យភាព និងភាពរឹងមាំផ្នែកហិរញ្ញវត្ថុ។
ក្នុងអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ បានកំណត់ថា អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះរាល់ប្រតិបត្តិការសន្ដិសុខសង្គម នៅក្នុងប្រទេសកម្ពុជា។ អនុក្រឹត្យនេះមាន៦ជំពូក និង២៦មាត្រា។
ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន៖