Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាវីដេអូទាំងស្រុងនៃសន្និសីទព័ត៌មាន បញ្ជាក់ពីការបង្រៀនភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

19-08-2022 19:29

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ បានបើកសន្និសីទព័ត៌មាន ដើម្បីបញ្ជាក់លំអិតជុំវិញការបើកបង្រៀនភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សន្និសីទព័ត៌មានបានធ្វើឡើង បន្ទាប់ពីមានប្រតិកម្មយ៉ាងច្រើនពីសាធារណៈមតិលើការបង្កើតឱ្យមានការបង្រៀនភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យរបស់រដ្ឋដ៏ចំណាស់មួយនេះ។

ក្នុងសន្និសីទព័ត៌មាននេះ លោក ហង់ជួន ណារ៉ុន បានបញ្ជាក់យ៉ាងលំអិតពីវត្ថុបំណងនៃការបើកឱ្យមានការបណ្តុះបណ្តាលភាសាវៀតណាម និងលក្ខខណ្ឌនានាលើការបណ្តុះបណ្តាលនេះ។ លោក ហង់ជួន ណារ៉ុន ក៏បានឆ្លើយនឹងសំណួររបស់អ្នកព័ត៌មានជុំវិញប្រតិកម្មរបស់មហាជនផងដែរ៕