(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចមួយតែងតាំង លោកបណ្ឌិត សេង ជ័យវុធ ជានាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ។
ការតែងតាំងនេះ ធ្វើឡើងដោយយោងតាមសំណើរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
លោកបណ្ឌិត សេង ជ័យវុធ ជាបណ្ឌិតដែលបានបញ្ចប់ការសិក្សានៅប្រទេសជប៉ុន។ លោកធ្លាប់ជាសាស្ត្រាចារ្យ និងព្រឹទ្ធបុរស នៃសាកលវិទ្យាល័យមួយនៅខេត្តបាត់ដំបងផងដែរ៕
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់សម្តេចក្រឡាហោម៖