(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងមន្ដ្រីរាជការចំនួន៤រូប ជាអភិបាលរងខេត្តត្បូងឃ្មុំ។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។
មន្ដ្រីរាជការ ៤រូប ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន តែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ រួមមាន៖
ទី១៖ លោក ម៉ៅ ឌុង ឋានន្ដរស័ក្ដិឧត្ដមមន្ត្រី ថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្ដ្រីរាជការ នៃក្រុមនីតិប្បញ្ញត្ដិ ជាអភិបាលរងខេត្ត
ទី២៖ លោក គន់ រ័ត្នមុនី ឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៤ ជាអភិបាលរងខេត្ត
ទី៣៖ លោក ហួត ពេជ្រហោះ ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ១ ជាអភិបាលរងខេត្ត
ទី៤៖ លោកស្រី ម៉ាត ហ្គោលហ្វូត ឋានន្ដរស័ក្ដិគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ៤ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា ជាអភិបាលរងខេត្ត៕
ខាងក្រោមនេះ ជាអនុក្រឹត្យ របស់សម្ដេចតេជោ ហ៊ុន សែន៖
លោក ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ
លោក គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ
លោក ហុក ពេជ្រហោះ អភិបាលរងខេត្តត្បូងឃ្មុំ
លោក ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្តត្បូងឃ្មុំ