(ភ្នំពេញ)៖ មេធាវី អោក ឧត្តម និងមេធាវី ស៊ូ សីហា ដែលជាមេធាវី នៃការិយាល័យមេធាវី មេធា បានចេញសេចក្ដីបំភ្លឺមួយជុំវិញការចោទប្រកាន់ខុសពីការពិតលើ ក្រុមហ៊ុន ភីអេចវីស៉ីធី អេ2888 ឯ.ក ដែលបានចុះបញ្ជីពាណិជ្ជកម្មដោយអនុលោមតាមច្បាប់ និងបទបញ្ញត្តិជាធរមាន ហើយដែលបានបង្ហាញឲ្យឃើញច្បាស់ថាក្រុមហ៊ុននេះ គឺជានីតិបុគ្គលស្របច្បាប់។
ក្នុងសេចក្ដីបំភ្លឺរបស់ការិយាល័យមេធាវី មេធា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ បានស្នើដល់សាធារណជន និងអ្នកសារព័ត៌មានបញ្ឈប់រាល់សកម្មភាពផ្សព្វផ្សាយ ចែកចាយនូវព័ត៌មានមិនពិត ដែលបំពានដល់ក្រុមហ៊ុនដែលជាកូនក្ដីរបស់ខ្លួន និងត្រូវជឿជាក់តែលើព័ត៌មានពិត មានប្រភពមូលដ្ឋានច្បាស់លាស់ ជៀសវាងមានការភ័ន្ដច្រឡំ បង្កឲ្យមានចលាចលក្នុងសង្គម៕
ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺទាំងស្រុងរបស់ការិយាល័យមេធាវី មេធា៖