(ភ្នំពេញ)៖ អភិបាលខណ្ឌចំនួន៨រូប ដែលត្រូវសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យតែងតាំងនោះ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ។
ពិធីតែងតាំងនេះ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីនៅសាលប្រជុំធំ ជាន់ទី១១ អគារ “គ”។
ចំពោះមន្ត្រីរាជការទាំង០៦រូប ដែលនឹងត្រូវផ្ទេរភារកិច្ចនេះ៖
*ទី១៖ លោក ពេជ្រ កែវមុនី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលខណ្ឌមានជ័យឱ្យមកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។
*ទី២៖ លោក ហែម ដារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលខណ្ឌពោធិ៍សែនជ័យ ទៅជាអភិបាលខណ្ឌមានជ័យ។
*ទី៣៖ លោក ធឹម សំអាន ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៣ ពីអភិបាលខណ្ឌបឹងកេងកង ទៅជាអភិបាលខណ្ឌព្រែកព្នៅ។
*ទី៤៖ លោក សុខ សម្បត្តិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលខណ្ឌព្រែកព្នៅ ទៅជាអភិបាលខណ្ឌបឹងកេងកង។
*ទី៥៖ លោក លឹម សុភា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលខណ្ឌ ៧មករា ទៅជាអភិបាលខណ្ឌជ្រោយចង្វារ។
*ទី៦៖ លោក ថេង សុថុល ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ ពីអភិបាលខណ្ឌចំការមន ទៅជាអភិបាលខណ្ឌ៧មករា។
ចំពោះអភិបាលខណ្ឌដែលត្រូវតែងតាំងថ្មីមានចំនួន០៣រូប រួមមាន៖
*ទី១៖ លោក សក់ ច័ន្ទកញ្ញារិទ្ធ ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌសែនសុខ ទៅជាអភិបាលខណ្ឌពោធិ៍សែនជ័យ។
*ទី២៖ លោក លោក កៀង ល័ក្ស ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌកំបូល មកជាអភិបាលខណ្ឌចំការមន។
*ទី៣៖ លោក ជា ខេមា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌព្រែកព្នៅ មកជាអភិបាលខណ្ឌដូនពេញ។
កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ អភិបាលរងថ្មី នៃគណៈអភិបាលរាជធានីភ្នំពេញ ចំនួន៣រូប ក៏ត្រូវបានប្រកាសតែងតាំងជាផ្លូវការផងដែរ។ អភិបាលរងរាជធានីភ្នំពេញចំនួន៣រូបរួមមាន៖ លោក ឃ្លាំង ហួត អតីតជាអភិបាលខណ្ឌជ្រោយចង្វារ, លោក សុខ ពេញវុធ អតីតអភិបាលខណ្ឌដូនពេញ និងលោក ហ៊ុន សុរិទ្ធី អតីតអគ្គនាយករង អគ្គនាយកដ្ឋានអន្តោរប្រវេសន៍៕