Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ស្ពឺ ស្នើឱ្យគ្រូបង្រៀន លើកយកបញ្ហា ឱ្យថ្នាក់លើជួយ​ដោះស្រាយ ជៀសវាង​មានការភ័ន្តច្រឡំ

31-05-2016 10:48

(កំពុងស្ពឺ)៖ លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ មកពីមន្ទីរ អង្គភាពជុំវិញខេត្ត ចុះសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ នាយក នាយិកា ក្នុងសាលាខេត្តកំពង់ស្ពឺ  ដែលមានអ្នកចូលរួម សរុបចំនួន៤០០នាក់។

លោកអភិបាលខេត្តបានថ្លែងថា គោលបំណងនៃការចុះជួបសំណេះសំណាលនេះ គឺដើម្បីសួរសុខទុក្ខ ដល់លោកគ្រូ អ្នកគ្រូ ដែលជាមាតា បីតាទី២ នៃសិស្សានុសិស្សគ្រប់គ្នា និងបានផ្តល់ការអប់រំ ចំណេះដឹង ដល់ពួកគេគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាន់។

នៅក្នុងឱកាសនោះ លោកបានលើកសំណូមពរថា «សូមលោកគ្រូ អ្នកគ្រូទាំងអស់ មេត្តាគោរពតាមលក្ខន្តិកៈ និងវិជ្ជាជិវៈគ្រូបង្រៀន ឱ្យបានខ្ជាប់ខ្ជួន ហើយប្រសិនបើមានបញ្ហាអ្វីមួយ សូមឲ្យលើកបញ្ហានោះ មកថ្នាក់ដឹកនាំភ្លាម ដើម្បីមានការដោះស្រាយជូន ជៀសវាងការនិយាយទៅខាងក្រៅ ដែលនាំឱ្យមានការភ័ន្តច្រឡំ»