(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈលោក ផាន អូន ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ឋានៈស្មើរដ្ឋលេខាធិការ។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
ក្នុងព្រះរាជ ក្រឹត្យដដែលនោះ ព្រះមហាក្សត្រក៏បានផ្ដល់ឋានៈដល់សមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ចំនួន៥រូបផងដែរ ដែលមានឋានៈស្មើ រដ្ឋលេខាធិការ ចំនួន១រូប និងអនុរដ្ឋលេខាធិការ ចំនួន៤រូប។
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖