(សេអ៊ូល)៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap នៅមុននេះបន្តិចបានឲ្យដឹងថា កូរ៉េខាងបានបាញ់សាកល្បងមីស៊ីលរយៈមធ្យមថ្មីម្ដងទៀត ប៉ុន្តែត្រូវបានបរាជ័យ នេះបើយោងតាមសំដីរបស់រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងបានថ្លែងឲ្យដឹង។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា នៅថ្ងៃអង្គារ ទី៣១ ខែឧសភានេះ កូរ៉េខាងជើង បានព្យាយាមបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបម្ដងទៀត ប៉ុន្តែការបាញ់សាកល្បងនោះត្រូវបានបរាជ័យ។ ការបាញ់មីស៊ីលនេះផងដែរត្រូវបានគេមើលឃើញថា កូរ៉េខាងជើង បានរំលោភនូវសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ ជាពិសេសគឺមិនខ្លាចនឹងការដាក់ទណ្ឌឡើយ។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលថ្មីនេះ នៅម៉ោងប្រមាណ ៥៖២០នាទី ដោយបាញ់ចេញពីតំបន់ Wonsan ជាកន្លែងមួយដែលកូរ៉េខាងជើងតែងតែបាញ់សាកល្បងមីស៊ីល ប៉ុន្តែលើកនេះ វាបរាជ័យដូចកាលពីខែមេសាកន្លងទៅដែរ៕