(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក (យប់៨លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ រងរបួសធ្ងន់៩នាក់ និងរបួសស្រាល១៥នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន២១គ្រឿង រួមមានម៉ូតូចំនួន១៥គ្រឿង, រថយន្តធុនតូច៣, រថយន្តធុនធំ១គ្រឿង , យានផ្សេងៗ២គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន៣លើក, ស្រវឹង៣លើក, មិនគោរពសិទ្ធិ១លើក, បត់គ្រោះថ្នាក់៣លើក,មិនប្រកាន់ស្តាំ២លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍២០នាក់។
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន២,៤០៩គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៩៤០គ្រឿង និងពិន័យសរុប ១,៤៦៩គ្រឿង ៕