(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បង្កើតដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដែលគ្រប់គ្រងដោយប្រធាន ១រូប និងអនុប្រធាន ១រូប ឬច្រើនជាជំនួយការតាមការចាំបាច់។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌តមាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ។
តាមរយៈសេចក្តីសម្រេចដដែល ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននេះ ត្រូវកំណត់ដោយសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី។ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ត្រូវបញ្ជូនឯកសារ ស្តីពី ការរៀបចំតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន មកនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់ក្រសួងអប់រំ យុវជន និងកីឡា៖