(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣៣.៨លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,៤ម៉ឺននាក់ដែរ។
បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ២មឺុននាក់ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២៖
* វៀតណាម ឆ្លងចំនួន ១១,៣៧៣,២៧៦នាក់ (ស្លាប់ ៤៣,១០៣នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,២៩៧,៤៨៤នាក់ (ស្លាប់ ១៥៧,២៩៦នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៧៤៤,៩២៩នាក់ (ស្លាប់ ៣៦,១១៧នាក់)
* ថៃ ឆ្លងចំនួន ៤,៦២៨,២០០នាក់ (ស្លាប់ ៣១,៩៤៧នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៨៤០,៩៤៣នាក់ (ស្លាប់ ៦១,១៧៣នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៨០៥,៦៩៨នាក់ (ស្លាប់ ១,៥៦៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៤,៥១០នាក់ (ស្លាប់ ១៩,៤៣៧នាក់)
* ព្រុយណេ ឆ្លងចំនួន ២១៥,២៨៣នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១២,៧៦១នាក់ (ស្លាប់ ៧៥៧នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៧,៣២៦នាក់ (ស្លាប់ ៣,០៥៦នាក់)៕