Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជា​អធិបតីភាពក្នុងកម្មវិធី​ទិវាកុមារ​អន្តរជាតិ​១មិថុនា នៅកោះ​ពេជ្រ

31-05-2016 07:21

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីភាពក្នុងកម្មវិធីរំលឹកខួបលើកទី៦៧ នៃទិវាពិភពលោក ប្រឆាំងនឹងពលកម្មកុមារ និងទិវាកុមារកម្ពុជា ដែលប្រារព្ធ​នៅមជ្ឈមណ្ឌល​ពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ។

កម្មវិធីនេះ Fresh News TV នឹងធ្វើការផ្សាយបន្តផ្ទាល់តាមរយៈ Fresh News, Facebook & Youtube។

ទិវាពិភពលោក ប្រឆាំងនឹងពលកម្មកុមារនិងទិវាកុមារកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់សិទ្ធិកុមារ ក៏ដូចជាប្រឆាំងនឹងការរំលោភ​បំពានលើកម្លាំង​ពលកម្មកុមារ ការប្រើប្រាស់កុមារមិនទាន់គ្រប់អាយុជាដើម៕