(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកកិច្ចសន្យាផ្តាច់មុខសេវាអុិនធើណិតតាមបុរី ជាកិច្ចសន្យាដ៏ខុសឆ្គង ក្នុងការប្រកួតប្រជែងដោយសុចរិត និងជំរុញឲ្យក្រុមហ៊ុនទូរស័ព្ទប្រញាប់តបណ្តាញសេវាឲ្យបានល្អនៅក្នុងបុរី

២៖ សម្តេចតេជោ ហ៊ុន សែន៖ វិបត្តិកូវីដ១៩ បង្កើតកាលានុវត្តភាពនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល ជាពិសេសក្នុងវិស័យអប់រំ

៣៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាទៅរដ្ឋមន្ត្រីក្រសួងការងារឱ្យប្រញាប់បើកប្រាក់ឈ្នួលជូនកម្មករ៤០០នាក់ ដែលថៅកែរត់ចោលមិនបើកប្រាក់ឈ្នួលឱ្យ

៤៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ក្រៅពីប្រព័ន្ធរដ្ឋ ខ្ញុំក៏មានបណ្តាញជាច្រើនក្នុងការតាមដានព័ត៌មាន និងបញ្ហាសង្គម»

៥៖ ក្នុងខែកញ្ញា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅថ្លែងសុន្ទរកថាដោយផ្ទាល់នៅ UN, អញ្ជើញទស្សនកិច្ចនៅគុយបា និងចូលរួមបុណ្យសពលោក អាបេ នៅជប៉ុន

៦៖ សម្តេចតេជោ ហ៊ុន សែន៖ ដាំឈើឡើងវិញនៅភ្នំតាម៉ៅ មិនមែនដាំគ្រាន់តែបង្ហោះហ្វេសប៊ុកទេ គឺត្រូវដាំឱ្យវាដុះនិងមានក្បួនខ្នាត, ទាំងសួនសត្វ និងព្រៃនៅតំបន់ភ្នំតាម៉ៅទាំងមូល នឹងត្រូវកំណត់ជាតំបន់អភិរក្ស

៧៖ សម្តេចតេជោ ហ៊ុន សែន រីករាយណាស់ ដែលកម្ពុជារៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដោយជោគជ័យ

៨៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា មន្ត្រីរាជការមិនចេះបច្ចេកវិទ្យាព័ត៌មាន មិនត្រូវតែងតាំងឱ្យកាន់មុខតំណែងផ្សេងៗនោះឡើយ

៩៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យមេខ្លោងចលនាទន្ទ្រានដីព្រៃនៅខេត្តព្រះសីហនុ ដែលបន្លំខ្លួនជាជនរងគ្រោះ ចូលខ្លួនសារភាពកំហុស

១០៖ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា សង្គ្រាម រុស្ស៉ី-អ៊ុយក្រែន នឹងបញ្ចប់ឆាប់ៗ ខណៈការកើនឡើងតម្លៃប្រេងធ្វើឱ្យមានអតិផរណាខ្ពស់់

- ព័ត៌មានជាតិ Fresh News Plus

១៖ ក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់របស់ Apple កំពុងតែប្រឈមមុខនឹងបញ្ហាដាច់ចរន្តអគ្គិសនីក្នុងប្រទេសចិន

២៖ Elon Musk និយាយលេងសើចទេ ពីការទិញក្លិបបាល់ទាត់ Man United

៣៖ WhatsApp គ្រោងប្រកាសចេញមុខងារ Avatar ឆាប់ៗខាងមុខនេះ រួមជាមួយនឹង Emoji


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)