ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច សាយ ឈុំ ចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកបឹងត្របែក
30-05-2016 16:45
(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៦ អញ្ជើញចុះ ពិនិត្យការដ្ឋានសាងសង់ ស្ថានីយបូមទឹកបឹងត្របែក និងជួបសំណេះសំណាល ជាមួយក្រុមអ្នកបច្ចេកទេស និងកម្មករ កម្មការីនីក្នុងការដ្ឋាន ដែលមានទីតាំង នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក ឯម សុភា មេក្រុមបច្ចេកទេស និងជាប្រធានការដ្ឋានសាងសង់បានឲ្យដឹងថា សំណង់នេះ ត្រូវបានបើកការដ្ឋាន កាលពីដើមខែមករាឆ្នាំ២០១៦ កន្លងមក ហើយចែកជា២ គម្រោង ដែលគម្រោងទី១ មានទ្វារទឹកចំនួន៦ ដែលគ្រោងនឹងបញ្ចប់នាចុងខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ។ ចំណែកគម្រោងទី២ មានទ្វារទឹកចំនួន៥ ។ គិតមកត្រឹមថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៦ នេះ គម្រោងទី១សម្រេចបាន៧០% រួចហើយ៕