(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣៦នាក់ និងជាសះស្បើយ២៤នាក់

២៖ អ៊ុយក្រែន អំពាវនាវឱ្យពិភពលោក ដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៉ី ជុំវិញការវាយប្រហារក្បែររោងចក្រនុយក្លេអ៊ែរ

៣៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នករាយការណ៍ពិសេស ផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ធ្វើរបាយការណ៍ឱ្យមានតុល្យភាព

៤៖ បេសកជនពិសេស UN ធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ជាលើកដំបូង

៥៖ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យក្រុមហ៊ុនថៃ បង្កើតរោងចក្រផលិតក្រដាស និងផលិតជីសរីរាង

៦៖ Xinhua: ចិន ដាក់ទណ្ឌកម្មលើមន្រ្តីតៃវ៉ាន់ ៧រូប សម្រាប់ការគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់

៧៖ រដ្ឋមន្ត្រីទេសចរណ៍៖ ៧ខែឆ្នាំ២០២២ ខេត្តសៀមរាបទទួលភ្ញៀវអន្តរជាតិជាង៨ម៉ឺននាក់ ក្នុងចំណោមភ្ញៀវសរុបជាង១លាននាក់

៨៖ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ធ្វើសមយុទ្ធការពារមីស៊ីលរួមគ្នា នៅលើរដ្ឋហាវ៉ៃ

៩៖ ការព្យាករណ៍៖ ខេត្តសៀមរាបនឹងទទួលបានភ្ញៀវសរុបជាង២លាននាក់ក្នុងឆ្នាំ២០២២នេះ

១០៖ រុស្ស៉ី ចោទថាយន្តហោះឈ្លបយកការណ៍របស់អង់គ្លេស បំពានចូលដែនអាកាសរបស់ខ្លួន

១១៖ ក្រសួងអប់រំ កំណត់យកថ្ងៃទី២៤ ខែតុលាសម្រាប់ប្រឡងឌីប្លូម និងថ្ងៃទី១៤ ខែវិច្ឆិកាសម្រាប់ប្រឡងបាក់ឌុប

១២៖ ថៃកំណត់ទិសដៅវិនិយោគ ៦២ប៊ីលានដុល្លារនៅតំបន់ឧស្សាហកម្មភាគខាងកើត

១៣៖ អគ្គនាយកដ្ឋានគយ អំពាវនាវដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធដែលចុះបញ្ជីរួច សូមប្រញាប់មកបង់ពន្ធឱ្យបានឆាប់ ចៀសវាងការឃាត់សួរតាមដងផ្លូវ

១៤៖ សេដ្ឋកិច្ចជប៉ុន មានកំណើនទាបជាងការព្យាករដោយសារជំងឺកូវីដ-១៩ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក

១៥៖ មន្ត្រី៖ មូលនិធិ៥០លានដុល្លាររបស់រដ្ឋាភិបាល តាមរយៈ ARDB សម្រាប់ជួយវិស័យកសិកម្ម ផ្តល់កម្ចីការប្រាក់ទាបជូនកសិករជិតអស់ហើយ

- ព័ត៌មាន Fresh News Plus

១៖ ទីផ្សារស្មាតហ្វូននៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងត្រីមាសទី២ ធ្លាក់ចុះខ្ទង់ ៧ភាគរយ

២៖ FIFA ព្យួរសកម្មភាពបាល់ទាត់ឥណ្ឌា ក្រោយពេលមានភាគីទី៣ ជ្រៀតជ្រែក

៣៖ នៅសុខៗ ស្រាប់តែតារាល្បី Tom Holland ប្រកាសផ្អាកលេងបណ្តាញសង្គម ដើម្បីព្យាបាលជំងឺផ្លូវចិត្ត

៤៖ សហព័ន្ធកីឡាម៉ូតូទឹក នឹងរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីពង្រឹងសមត្ថភាពឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

៥៖ អតីតម្ចាស់ពានជើងឯកពិភពលោក Sindhu ដកខ្លួនចេញពីព្រឹត្តិការណ៍វាយសី នៅទីក្រុង Tokyo ដោយសាររបួស

៦៖ ខ្សែការពារ Carlos របស់ Villa ត្រៀមទទួលការវះកាត់ បន្ទាប់ពីដាច់សរសៃពួរកែងជើង

៧៖ BLACKPINK ក្លាយជាក្រុមចម្រៀងស្រី K-Pop ដំបូងគេបានសម្ដែងក្នុងកម្មវិធី MTV «Video Music Awards»