Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រើគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែសីហា៖ បង្ក្រាប២៦ករណី ឃាត់ខ្លួន៦៥នាក់

16-08-2022 17:14

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២៦ករណី ក្នុងនោះ ករណីប្រើប្រាស់៥ករណី, ដឹកជញ្ជូនរក្សាទុក៤ករណី និងជួញដូរ១៧ករណី និងឃាត់ខ្លួនជនសង្ស័យ៦៥នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៤,១៧០ករណី ឃាត់មនុស្ស១០,០២៨នាក់ (ស្រី៦២០នាក់)៕