(ភ្នំពេញ)៖ គណៈកម្មការគ្រប់គ្រងគម្រោងហូកា (HoKa) នៃក្រសួងទេសចរណ៍ បានប្រកាសជ្រើសរើសបេក្ខជន/បេក្ខនារីចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលហូកា និងជំនាញបច្ចេកទេសលើជំនាញការិយាល័យជួរមុខ (Front Office) និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ (Food and Beverage Services) នៅខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។
លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានឱ្យដឹងថា ការបណ្ដុះបណ្ដាលលើជំនាញការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈសម្រាប់ខេត្តទាំង៣នេះ គ្រោងធ្វើឡើងចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា ឆ្នាំ២០២២ ពោលគឺផ្ដល់ការបណ្ដុះបណ្ដាលដោយផ្ទាល់តែម្ដង។
លោក ជួប រតនា បានបញ្ជាក់ថា នៅខេត្តសៀមរាប វគ្គបណ្តុះបណ្តាលគ្រូបង្គោល ហូកា ត្រូវការជ្រើសរើសបេក្ខជន/បេក្ខនារីចូលរៀនជំនាញផ្នែកការិយាល័យជួរមុខចំនួន២០នាក់, ជំនាញបច្ចេកទេសផ្នែកការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈចំនួន៤០នាក់។
នៅខេត្តបន្ទាយមានជ័យ វគ្គបណ្តុះបណ្តាលគ្រូបង្គោល ហូកា ត្រូវការជ្រើសរើសបេក្ខជន/បេក្ខនារីចូលរៀនជំនាញផ្នែកការិយាល័យជួរមុខចំនួន២០នាក់, ផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈចំនួន២០នាក់, ជំនាញបច្ចេកទេសផ្នែកការិយាល័យជួរមុខ និងផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈចំនួន៤០នាក់ទៀត។
នៅខេត្តបាត់ដំបង វគ្គបណ្តុះបណ្តាលគ្រូបង្គោល ហូកា ត្រូវការជ្រើសរើសបេក្ខជន/បេក្ខនារីចូលរៀនជំនាញផ្នែកការិយាល័យជួរមុខចំនួន២០នាក់, ផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈចំនួន២០នាក់, ជំនាញបច្ចេកទេសផ្នែកការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈចំនួន៤០នាក់ទៀត។
បេក្ខជន/បេក្ខនារីដែលមានចំណាប់អារម្មណ៍លើវគ្គបណ្តុះបណ្តាលខាងលើ អាចដាក់ពាក្យផ្ទាល់មកកាន់៖
* គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ តាមរយៈលោក ផន សុភ័ក្រ្ត០៧៨ ២១៤ ២៤៥។
* មន្ទីរទេសចរណ៍ខេត្តសៀមរាប តាមរយៈលោក ប្រាក់ ចាន់ផល្លា ០១២ ៦៦៤ ៤១៧។
* មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ តាមរយៈលោក ដឿន ដា ០៩២ ៩១៩ ៨៩១។
* មន្ទីរទេសចរណ៍ខេត្តបាត់ដំបង តាមរយៈលោក នី រស្មី ០៨៩ ៥៦៥ ២៧៥/០៦៩ ៣៩៩ ៣១២។
លោកបានបន្ថែមទៀតថា វគ្គបណ្ដុះបណ្ដាលនេះដែររៀបចំដោយគណៈកម្មការគ្រប់គ្រងគម្រោងហូកា (HoKa) នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដើម្បីចូលរួមពង្រឹង និងលើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈដល់អ្នកជំនាញទេសចរណ៍ក្នុងសេវាកម្មស្នាក់នៅ និងភោជនីយដ្ឋានឱ្យមានគុណភាពខ្ពស់បន្ថែមទៀត ព្រមទាំងទ្រទ្រង់ដល់ការបណ្តុះបណ្តាលខាងក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងបរិបទនៃការស្តារ និងងើបឡើងវិញក្នុងវិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ-១៩៕