(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១៤៩,៦៩៩នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៥០,៥០៣នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៣,៩៩៥នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៨៣,៧១០នាក់
៤៖ អាយុ៥ឆ្នាំ ៤១៨,៧៤២នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៥២,៧៤៩នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,៩០៥,៧១១នាក់, ដូសទី៤ចំនួន ៣,៧៨៧,៥៣៧នាក់ និងដូសទី៥ចំនួន ៥៥១,៧៩៦នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕