(ក្រចេះ)៖ មន្រ្តីអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋជិត ១០០នាក់មកពី ៤ខេត្ត គឺខេត្តព្រះវិហារ ស្ទឹង ត្រែង កំពង់ធំ និងខេត្តក្រចេះ បានអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់ពីចម្ការឈើដំារបស់ក្រុមហ៊ុន ស៊ីងបាយអូថេក នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២។ ចម្ការឈើដាំ របស់ក្រុមហ៊ុនស៊ីងបាយអូថេកបាននិងកំពុងរីកលូតលាស់ល្អក្រោយពីការដាំតាំងពីឆ្នាំ២០១៩មក និង រំពឹងថានឹងអាចប្រមូលផលបានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ តំណាងក្រុមហ៊ុន ស៊ីងបាយ អូថេក បានលើកឡើងថាចម្ការឈើដាំផ្តល់អត្ថប្រយោជន៍ទៅដល់ការជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋប្រចាំថ្ងៃកាត់បន្ថយនូវការប្រើប្រាស់ឈើធម្មជាតិ និងជួយឱ្យមានការកែលម្អបរិស្ថានឡើងវិញ។
លោក សាន សុខហៀង តំណាងក្រុមហ៊ុនស៊ីងបាយ អូថេក បានថ្លែងថា ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រោយពីមានការផ្ទេរការទទួលខុសត្រូវពីក្រុមហ៊ុនកូរ៉េមក ក្រុមហ៊ុនស៊ីង បាយអូថេក (ខេមបូឌា) បានដាំចម្ការឈើប្រភេទឈើប្រេងខ្យល់បានចំនួនជាង ១២០០០ ហិកតាដែលស្មើ
នឹងប្រមាណ ១៣ លានដើម។ លោកបានបន្តថាក្រុមហ៊ុនបានកំពុងតែធ្វើការថែទាំ ដាក់ជី សម្អាតស្មៅ និងកិច្ចការងារពាក់ព័ន្ធផ្សេងៗទៀតដើម្បីជំរុញឱ្យកូនឈើដែលបានដាំមានការលូតលាស់ល្អ។ លោក បញ្ចាក់ឱ្យដឹងថា បច្ចុប្បន្ននេះក្រុមហ៊ុនមានរោងចក្រ សម្រាប់កែច្នៃឈើនេះស្រាប់ ហើយប្រភេទឈើ ដាំនេះគឺមានតម្លៃទាំងអស់ចាប់តាំងពីឫសរហូតដល់ស្លឹក។
បើតាមតំណាងក្រុមហ៊ុនរូបនេះបានបន្តថា ដើមឈើដាំងទាំងនេះ គឺដើមគេអាចយកទៅធ្វើកុងប្លាកកេ ឬយកទៅធ្វើជាក្តារបម្រើដល់គ្រឿងសង្ហារឹមផ្សេងៗទៀត ហើយមែកវាគេអាចយកទៅធ្វើជាម្សៅឈើ ហើយស្លឹកវាអាចយកទៅធ្វើជាជីសរីរាង្គបានផ្សេងៗទៀត។ លោក សាន សុខហៀង បានថ្លែងថា រាល់ ថ្ងៃនេះដោយសារតែការដាំដើមឈើយើងនៅមានកម្រិតនៅឡើយ ហេតុដូច្នេះហើយការកែច្នៃទៅជា ចង្កោមឧស្សាហកម្មមួយមិនទាន់អាចទៅរួចផលវិបាក ដោយសារតែវាផ្គត់ផ្គង់វត្ថុធាតុ មិនទាន់គ្រប់ គ្រាន់។ លោកបន្តថា ហេតុដូច្នេះហើយបានជាក្រុមហ៊ុនខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយដល់សហ គមន៍នានាអំពីសក្តានុពលនៃទីផ្សារចម្ការឈើដាំ និងផលចំណេញដែលបានមកពីការដាំឈើនេះ ក្នុងបំណងដើម្បីជំរុញឱ្យមានការដាំចម្ការឈើដាំនៅតាមសហគមន៍ និងនៅលើផ្ទៃដីទំនេរនានា។
លោក ម៉ក់ បញ្ញា នាយរងខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារដែលបានចូលរួមនៅក្នុងដំណើរទស្សន កិច្ចនេះដែរបានបង្ហាញពីចំណាប់អារម្មណ៍ និងកោតសរសើរចំពោះចម្ការឈើដាំ របស់ក្រុមហ៊ុន ស៊ីងបាយអូថេកដោយកលើកឡើងថានេះគឺការវិនិយោគមួយដ៏ល្អ។ លោកបានបន្ថែមថា បន្ទាប់ពី បានទស្សនកិច្ចរួចនៅពេលត្រឡប់ទៅវិញ លោកនិងជួយផ្សព្វផ្សាយ កិច្ចការងារ នេះនៅខាងសហ គមព្រៃឈើ ប្រជាពលរដ្ឋ ដែលមានដីទំនេរ ដើម្បីឱ្យពួកគាត់មានចំណាប់អារម្មណ៍ក្នុងការដាំ ប្រភេទឈើផ្សេងៗក្នុងនោះមានដើមប្រេងខ្យល់ដែលជាតម្រូវការរបស់ក្រុមហ៊ុន។ លោកបានបន្ថែមថា ពេលដែលពលរដ្ឋដាំចម្ការឈើរបស់គាត់ គឺក្រុមហ៊ុននិងទទួលទិញវិញ ទៅតាមតម្លៃទីផ្សារដែល ក្រុមហ៊ុនបានកំណត់ ដែលនេះជាអ្វីដែលអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចង់បាន។
លោក យន់ សុខុន មេឃុំវឌ្ឍនៈ ស្រុកបរិបូរណ៌ ខេត្តក្រចេះ បានលើកឡើងផងដែរថា បន្ទាប់ពីទស្សន
កិច្ចក្រុមហ៊ុនស៊ីងបាយអូថេក លោកសង្កេតឃើញថា មានការដាំដើមឈើបានច្រើន។ លោកក៏ចង់ឱ្យ ក្រុមហ៊ុនចូលរួមសហការជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំរបស់លោក ដែលមានដីទំនេរចង់ សហការជាមួយក្រុមហ៊ុនផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋ មានការងារធ្វើ ហើយធ្វើយ៉ាងមេចឱ្យមាន ការរីកចម្រើនឱ្យសប្បាយទាំងអស់គ្នា និងមានការងារធ្វើទាំងអស់គ្នា។ លោកមេឃុំរូបនេះ ក៏បាន បញ្ជាក់ផងដែរថា បច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគាត់ដាំដើមឈើ និងឈើហូប ផ្លែមួយចំនួន ហើយបច្ចេកទេសរបស់គាត់នៅមានកម្រិត ដែលបណ្តាលឱ្យឆ្នាំខ្លះខាតបង់ថវិកា។ លោកបន្ថែមថា ប្រសិនជាក្រុមហ៊ុននេះ ជួយផ្តល់ជាពូជ បច្ចេកទេស និងជី ដែលមានតម្លៃក្រោម ទីផ្សារនោះគឺនិងល្អសម្រាប់ពួកគាត់។
លោក សាន សុខហៀង តំណាងក្រុមហ៊ុនស៊ីងបាយអូថេក បានបញ្ជាក់ថា លក្ខខណ្ឌរបស់ក្រុមហ៊ុន
ជាមួយប្រជាសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋ នៅក្នុងការដាំដើមឈើនេះ មានច្រើនយ៉ាង ដូចជា លក្ខណៈ ជួលដី លក្ខណៈ ស្នើសុំយកពូជពីក្រុមហ៊ុន ឬមួយ ស្នើសុំយកថវិកាដើម្បីយកទៅផ្គត់ផ្គង់ ឈូសឆាយ នៅក្នុងការដាំដុះនិងលក្ខខណ្ឌជាច្រើនអាស្រ័យលើការឯកភាពយល់ស្រពគ្នាទៅវិញ ទៅមក ជាមួយគ្នានេះក្រុមហ៊ុននិងកំណត់ស្តង់ដាតម្លៃពូជ និងជីសម្រាប់បាញ់លើស្មៅនេះ មិនឱ្យ លើសទីផ្សារ ដែលលក់រាល់ថ្ងៃនោះទេ។
ការការវិនិយោគលើចម្ការឈើដាំពិតជាមានសារៈសំខាន់ ព្រោះវានឹងជួយកាត់បន្ថយសម្ពាធមកលើការប្រើប្រាស់ឈើធម្មជាតិ ហើយការបង្កើតឲ្យមាន ឧស្សាហកម្មកែច្នៃឈើនេះក៏នឹងជួយបង្កើតការងារនិងបង្កើនចំណូលជូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ចូលរួមក្នុងកំណើនសេដ្ឋកិច្ចជាតិ។ ពាក់ព័ន្ធទៅនឹងតម្រូវការកម្លាំងពលកម្មនៅក្នុងក្រុមហ៊ុនលោក សាន សុខហៀង តំណាងក្រុមហ៊ុន ស៊ីងបាយអូថេក បានគូសបញ្ជាក់ថា ក្នុងទំហំដីជាង ១០០០០ ហិកតា ក្រុមហ៊ុនត្រូវការកម្លាំង ពលកម្មប្រមាណ ៥០០០នាក់ ដោយលោកបានថ្លែងថា ការបង្កើតចម្ការឈើដាំ គឺជា ចូលរួមពង្រឹង ការអភិរក្សធនធានធម្មជាតិ ដែលកម្ពុជាមាននាពេលបច្ចុប្បន្នដែរ៕