(ភ្នំពេញ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបង្កើតក្រុមការងារចម្រុះ ដើម្បីចុះវាស់វែងកំណត់ព្រំដី ឈូសឆាយ សម្អាតដី និងរុះរើខ្ទម ក្រោយមានប្រជាពលរដ្ឋចូលទៅទន្ទ្រានកាន់កាប់ និងសង់ខ្ទមមិនរៀបរយលើទីតាំងដីរបស់ ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៉ីខននើមី ហ្សូន នៃតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (SIHANOUK VILLE SEZ)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្ដាញ Fresh News ទទួលបាននៅយប់ថ្ងៃទី១៥ ខែសីហា។

រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចាញ់បោក និងបានសង់ខ្ទមលើទីតាំងនោះឆាប់ចាកចេញ មុនរដ្ឋបាលខេត្តចាត់វិធានការរដ្ឋបាល និងច្បាប់នៅពេលខាងមុខ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន៖