(ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ កូនខ្មែរប្រមាណជិត ៣០០នាក់ទៀតហើយ នាល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ បានទទួលជោគជ័យលើការប្រកួតយ៉ាងស្វិតស្វាញជំនាញភាសាអង់គ្លេស សម្រាប់កម្មវិធី The World scholar's cup និងត្រៀមចេញទៅបន្តការប្រកួតលំដាប់ អន្តរជាតិ នៅអាហ្វ្រិក ខាងត្បូង ថៃ និងវៀតណាម ក្នុងពេលឆាប់ៗខាងមុខនេះ ដែលមានសិស្សានុសិស្សជុំវិញពិភពលោកប្រមាណ ៥០ប្រទេសចូលរួម។
The World scholar's cup គឺជាបណ្តុំវិញ្ញាសារការប្រកួតប្រជែងជំនាញនៃកម្មវិធីសិក្សា ដើម្បីបំផុសស្មារតី និងផ្តោតលើការសិក្សាស្វែងជ្រាវរបកគំហើញថ្មីៗ បង្កើតទំនុក ចិត្តក្នុងការទំនាក់ទំនង ការងារជាក្រុម ភាពជាអ្នកដឹកនាំ ការនិយាយជាសាធារណៈ និងការស្វែងរកបទពិសោធន៍ថ្មីលើការសិក្សា។
កម្មវិធី The World scholar's cup ដែលបានរៀបចំឡើងក្នុងតំបន់នេះមានការចូលរួមប្រឡងពីសិស្សានុសិស្សក្នុងសាលាផ្សេងៗគ្នា ទាំងសាលារដ្ឋ និងសាលាឯកជន ក្រោមការរៀបចំដោយក្រុមហ៊ុន Bright Education Consultant and Travel ដែលបានផ្តោតសំខាន់លើវិញ្ញសារប្រឡងរួមមាន៖ Team Debate, Collaborative Writing, Scholar's Challenge និង Scholar's Bowl ដែលជាលទ្ធផលមានកូនខ្មែរជាច្រើនរូប មានសមត្ថភាពខ្ពស់លើជំនាញនិយាយភាសាអង់គ្លេស មិនចាញ់ម្ចាស់ដើមនៃភាសា នេះឡើយ។
ជាមួយនឹងការទទួលបានជោគជ័យក្នុងតំបន់លើការប្រកួតប្រជែងនេះ ដែលបានពិន្ទុខ្ពស់ជាងគេ យុវជន ហេង សិរីមង្គល បានបង្ហាញអារម្មណ៍ដូចនេះថា «ខ្ញុំពិតជា មានអារម្មណ៍សោមនស្ស រីករាយខ្លាំងមែនទែន បានខ្ញុំបានទទួលជ័យលាភីលេខ១ ក្នុងចំណោមមនុស្សជាច្រើននាក់ វាពិតជាធ្វើឱ្យខ្ញុំមានភាពរំភើបជាខ្លាំង នៅក្នុង ចិត្តពិតមែន»។
សម្រាប់ការជ្រើសរើសយកទីក្រុងបាំងកក ប្រទេសថៃ ដើម្បីធ្វើការប្រការប្រកួតលំដាប់អន្តរជាតិនេះ យុវជន ហេង សិរីមង្គល បានអះអាងថា នឹងខិតខំដើម្បីឱ្យទទួលបាន មេដាយមាស និងដណ្តើមយកមេដាយសម្រាប់ទាំងក្រុម ខ្លួនឯង និងជាការលើកមុខមាត់សម្រាប់ប្រទេសជាតិ។ ក្នុងនោះដែរយុវជន អះអាងថា មុននឹងឈានដល់ ពេលនេះ ក្រុមរបស់គាត់បានខិតខំហ្វឹកកហាត់ជាច្រើន ទាំងចំណេះដឹងទូទៅ និងជំនាញផ្សេងៗរហូតទទួលបានជោកជ័យដូចនេះ។
ជាគ្នានោះដែរ យុវតី ជីង ជីង ជាសិស្សមកពីសាសាសុវណ្ណាភូមិ សាខាស្ទឹងមានជ័យ ក៏បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយខ្លាំង ជាមួយនឹងការចង់ទៅ បន្តការប្រកួត ប្រជែងនៅទីក្រុងបាំងកក ប្រទេសថៃ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ខំប្រឹងដើម្បីឱ្យបានជោគជ័យដើម្បីអាចមានឱកាសទៅបន្តការប្រកួតប្រជែង សម្រាប់វគ្គក្រោយៗទៀត។
យុវតី ម៉េង អ៉ីមុនិនាថ មកពីសាលា AISPP (Australian International School of Phnom Penh) បានបញ្ជាក់ដែរថា នាងមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ដែលបានមេដាយប្រាក់ និងមេដាយមាស ហើយនឹងបន្តទៅ ប្រលងនៅទីក្រុងបាំងកក ជាមួយនឹងក្តីសង្ឃឹមថានឹងអាចទទួលបានជ័យជំនៈ ដោយសារនាងបានខិតខំប្រឹងប្រែង មើលមេរៀន និងអនុវត្តន៍មេរៀន បានជាប់ជាប្រចាំ។
ក្រៅពីការសប្បាយរីករាយបន្ទាប់ពីឃើញកូនទទួលបានជោគជ័យ លោក ជុំ សាមេត ឱពុករបស់យុវតី ម៉េង អ៉ីមុនិនាថ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានធ្វើការជំរុញដល់វិស័យអប់រំ ជាពិសេសជម្រុញឱ្យមានការប្រកួតប្រជែងជាលក្ខណៈជាតិ និងបន្តជាអន្តរជាតិ និងបានអរគុណដល់សាលា ដែលបានរៀបចំការ ប្រកួតនេះផងដែរ។
ជាមួយគ្នានោះដែរ លោក ជុំ សា មេត ក៏បានអំពាវនាវដល់ឱពុកម្តាយគ្រប់រូប ចូលរួមជំរុញដល់កូនរបស់ខ្លួន ឱ្យខិតខំរៀន និងបានចូលរួមធ្វើការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ ហើយវាសបញ្ជាក់ពីមោទនភាពរបស់ប្រទេសជាតិ និងក្រុមគ្រួសារផងដែរ។ បើតាមឱពុកយុវតី ម៉េង អ៉ីមុនិនាថ បានអះអាងថា កន្លងមកគាត់ក៏បានជំរុញ ឱ្យកូនរបស់គាត់បានទៅប្រឡងនៅច្រើនប្រទេសផងដែរ ជាមួយនឹងការទទួលបានមេដាយជាច្រើនមកហើយ។
លោក អ៊ែល ណូរី ប្រធានទីផ្សារនៅក្រុមហ៊ុន Bright Education Consultant and Travel បានគូសបញ្ជាក់ថា កាប្រកួត The World scholar's cup ជំនាញអង់គ្លេស លើកនេះ មានកូនសិស្សមកពីសាលារដ្ឋ និងឯកជនចូលរួម ៣៨០នាក់ ក្នុងនោះដែរមានកូនសិស្ស ប្រមាណ៩០% ទទួលបានជោគជ័យ ដែរសបញ្ជាក់ឱ្យឃើញថា សិស្សានុសិស្សរបស់កម្ពុជា គឺមានសមត្ថភាព និយាយភាសាអង់គ្លេសបានល្អ មិនចាញ់បរទេសនោះឡើយ។
លោក អ៊ែល ណូរី បានបញ្ជាក់ទៀតថា ក្នុងចំណោមកូនសិស្សទាំង៣៨០នាក់នេះ មានចំនួនប្រមាណ៩០% គឺអាចមានឱកាសហើយសម្រាប់ការទៅប្រកួតជា លក្ខណៈអន្តរជាតិហើយ ក្នុងករណីដែលអាណាព្យាបាលព្រមព្រៀង ក្រុមហ៊ុននឹងរៀបចំឱ្យពួកគាត់ បានទៅប្រកួតប្រជែងនៅក្រៅប្រទេស ដើម្បីដណ្តើមយកមេដាយ ជូនជាតិ។ តាមការរំពឹងទុកលោក អ៊ែល ណូរី បានអះអាងថា កូនសិស្សទាំងអស់ គឺមានសង្ឃឹនឹងដណ្តើមយកមេដាយមាសបានច្រើន មិនចាញ់ការប្រឡងដូច ពេលមុនៗផងដែរ៕