(ភ្នំពេញ)៖ លិខិតរបស់សាលារាជធានីភ្នំពេញដែលអង្គភាព Fresh News ទើបទទួលបានមុននេះបន្តិចបានឲ្យដឹងថា សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យមានការហែញត្តិ ទៅកាន់ព្រះបរមរាជវាំងនោះទេ ព្រោះអាចមានការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រ និងអ្នកមិនគាំទ្រ។
លោក ប៉ា សុជាតិវង្ស បានថ្លែងប្រាប់នៅមុននេះបន្តិចថា អាជ្ញាធរប្រកាន់ជំហរដាច់ខាតមិនអនុញ្ញាត ឲ្យមានការដង្ហែញត្តិនោះទេ ប្រសិនបើមានបញ្ហាប៉ះទង្គិចគ្នា រវាងអ្នកគាំទ្រ និងអ្នកមិនគាំទ្រ នោះគណបក្សសង្គ្រោះជាតិ ជាអ្នកទទួលខុសត្រូវទាំងស្រុង។
សាលារាជធានីភ្នំពេញ បានបង្ហាញមូលដ្ឋាន៤ចំណុច អំពីការមិនអនុញ្ញាតឲ្យហែក្បួន ទៅកាន់ព្រះបរមរាជវាំង៖