(ភ្នំពេញ)៖ «ការប្រកួតរចនាម៉ូដផ្ទះ» គឺជាការសហការ រវាងក្រុមហ៊ុន Worldbridge Land Co., Ltd ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ហើយជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន Worldbridge Group of Companies ជាមួយនឹងសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ដែលជាសាកលវិទ្យាល័យ រដ្ឋល្បីល្បាញ ខាងផ្នែកស្ថាបត្យកម្ម និងនគរូបនីយកម្ម។

ការប្រកួតនេះ មានគោលបំណងផ្តល់ឱកាស ដល់និស្សិតសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ដើម្បីបញ្ចេញគំនិតឆ្នៃប្រឌិត និង​ទេពកោសល្យ ក្នុងការរចនាម៉ូដផ្ទះ ដែលមានសោភ័ណ្ឌភាពស្រស់ស្អាត សមស្របតាមការចង់បាន និងតាមកម្រិតជីវភាពរស់ នៅរបស់ប្រជាជនខ្មែរទូទៅ ជាពិសេសអ្នកមានចំណូលទាប និងមធ្យម។ ខាងក្រោមនេះ គឺជារូបភាពម៉ូដផ្ទះល្អ លើសគេចំនួន ៣ ដែលគណៈកម្មការវាយ​តម្លៃ និងជ្រើសរើស បានជ្រើសរើសចេញពីការប្រកួត សម្រាប់ធ្វើការបោះឆ្នោត ជាសាធារណៈតាមបណ្តាញ Facebook។

ម៉ូដផ្ទះដែលទទួលបាន ការបោះឆ្នោតគាំទ្រច្រើនជាងគេ នឹងទទួលបានប្រាក់រង្វាន់ ច្រើនជាងគេ ព្រមទាំងអាចត្រូវបានជ្រើសរើស ធ្វើជាម៉ូដផ្ទះក្នុងគម្រោងអភិវឌ្ឍន៍ លំនៅឋានតម្លៃទាប របស់ក្រុមហ៊ុន។

សូមចំណាយពេលវេលា មួយនាទីចូលរួមបោះឆ្នោត ជ្រើសរើសម៉ូដផ្ទះដែលអ្នកចូលចិត្តជាងគេ ឲ្យបានត្រឹមថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ក្រុមនិស្សិត ដែលបានខិតខំប្រឹងប្រែងរចនាម៉ូដផ្ទះនោះ។

សូមចុចខាងក្រោមនេះ ដើម្បីបោះឆ្នោត៖
https://poll.fbapp.io/best-home-design?from=admin_wall