Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាជិកសភាអូស្ត្រាលី បន្ទោសប្រជាជនខ្លួនឯងថាភ្លីភ្លើ ដែលបានទៅមុជទឹកបឹងពេលយប់ នាំឲ្យក្រពើខាំស្លាប់

30-05-2016 11:56

(កង់បេរ៉ា)៖ ជុំវិញព័ត៌មានដែលនាំឲ្យពិភពលោកមានការភ្ញាក់ផ្អើល ចំពោះស្ត្រីមួយរូបវ័យ ៤៦ឆ្នាំ ដែលត្រូវបានសត្វក្រពើខាំនាំយកទៅ អំឡុងពេលស្ត្រីរូបនោះកំពុងតែហែលទឹកបឹងលេងនាម៉ោង ១០៖៣០ យប់ នៅភាគខាងជើងរដ្ឋ Queensland នោះ សមាជិកសភាម្នាក់របស់អូស្ត្រាលីបានហៅហេតុការណ៍ នោះថា «ជាភាពភ្លីភ្លើ របស់មនុស្សខ្លួនឯង» ដែលទៅមុជទឹកក្នុងស្ថានភាពបែបនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០១៦។

លោក Warren Entsch សមាជិកសភាមកពីរដ្ឋ Queensland បានថ្លែងនៅថ្ងៃចន្ទ នេះថា «អ្នក មិនអាចកាត់ទោសទៅលើភាពភ្លីភ្លើរបស់មនុស្សបាននោះទេ។ នេះជាសោកនាដកម្មពិតមែន ប៉ុន្តែវា អាចចៀសវាងបាន។ នៅទីនោះមានសញ្ញាបញ្ជាក់ប្រាប់ពីគ្រោះថ្នាក់ ច្រើនចំណុចណាស់»។

គួរបញ្ជាក់ថា ការលើកឡើងរបស់សមាជិកសភាអូស្ត្រាលីខាងលើនេះ បានកើតឡើងបន្ទាប់ពី ក្រពើមួយ ក្បាលបានវាយប្រហារមកលើស្ត្រីវ័យ ៤៦ឆ្នាំម្នាក់ ដែលបានទៅមុជទឹកបឹងមួយដ៏ជ្រៅនៅតំបន់ភាគ ខាងជើងនៃរដ្ឋ Queensland អំឡុងម៉ោង ១០៖៣០នាទីយប់។ អ្នកដែលបានទៅជាមួយស្ត្រីរូបនោះដែរ គឺជាមិត្តម្នាក់។ ប្រជាជនក្នុងតំបន់ក៏មានការព្រួយបារម្ភដែរថា ប្រសិនបើនៅតែកើតមានការវាយប្រហារ ដោយសត្វក្រពើនេះទៀត តំបន់រម្មនីយដ្ឋាននឹងទទួលរងការខាតបង់ផ្នែកសេដ្ឋកិច្ចជាមិនខាន៕