(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣៣.៧លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,៤ម៉ឺននាក់ដែរ។
បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ២មឺុននាក់ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២៖
* វៀតណាម ឆ្លងចំនួន ១១,៣៦៤,៣៥៥នាក់ (ស្លាប់ ៤៣,០៩៧នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,២៧៨,៣៣២នាក់ (ស្លាប់ ១៥៧,២០៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៧៣២,៥០២នាក់ (ស្លាប់ ៣៦,០៨០នាក់)
* ថៃ ឆ្លងចំនួន ៤,៦២០,៤២៥នាក់ (ស្លាប់ ៣១,៨៣១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៨២៧,៧៥៨នាក់ (ស្លាប់ ៦០,៩៩២នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៧៩១,០៤៦នាក់ (ស្លាប់ ១,៥៥៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៤,៣៦០នាក់ (ស្លាប់ ១៩,៤៣៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១២,៣២៣នាក់ (ស្លាប់ ៧៥៧នាក់)
* ព្រុយណេ ឆ្លងចំនួន ២១៥,២៨៣នាក់ (ស្លាប់ ២២៥នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៧,២០៧នាក់ (ស្លាប់ ៣,០៥៦នាក់)៕