<៊p>
(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១៤៨,០២៨នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៤៩,៩១២នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៣,៩១៤នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៨៣,៤៩៦នាក់
៤៖ អាយុ៥ឆ្នាំ ៤១៨,៥៨០នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៥២,១២៧នាក់
ដោយឡែកសម្រាប់អ្នកបានដូសទី៣ចំនួន ៩,៨៩៦,១៨៧នាក់, ដូសទី៤ចំនួន ៣,៧៦៩,៧៣៣នាក់ និងដូសទី៥ចំនួន ៥៤៥,២៥៥នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕