(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្រីក្រ និងជនចាស់ជរាសរុប១០០គ្រួសារក្នុងមូលដ្ឋានសង្កាត់ទាំង៥នៃខណ្ឌព្រែកព្នៅ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ទទួលបានអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។
អំណោយប្រជាពលរដ្ឋទទួលបាននោះ មួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកស៉ីអ៉ីវ១យួរ និងថវិកា២០,០០០រៀល។
ការចែកអំណោយនេះធ្វើឡើងតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក សុខ សម្បត្តិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ លោក ម៉ៅ បូរ៉ា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ និងលោក ជា ខេមា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ៕