(ភ្នំពេញ)៖ បន្ទាប់ពីផុតឱសានវាទឲ្យចូលបង់ពន្ធ ទាំងរថយន្តចង្កូតស្តាំ និងឆ្វេងដោយមិនមានការផាកពិន័យ ត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២រួចមក, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ផ្តើមយុទ្ធនាការបង្ក្រាបរថយន្តអត់ពន្ធ ជ្រកក្រោមស្លាកផ្សេងៗឡើងវិញ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះថា ក្នុងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី៨-១២ ខែសីហា ឆ្នាំ២០២២ ខ្លួនបានចាប់ឃាត់រថយន្តគ្មានពន្ធ នៅទូទាំងប្រទេសមានចំនួន ២៧ គ្រឿង (ក្នុងនោះចង្កូតឆ្វេង១១ គ្រឿង និងចង្កូតស្តាំ ១៦ គ្រឿង)។
រថយន្តអត់ពន្ធដែលត្រូវបានបង្ក្រាបទាំង ២៧គ្រឿងនោះរួមមាន៖
១- រថយន្តម៉ាក LEXUS RX350 ប្រភេទរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំ 2012 ពាក់ស្លាកលេខភ្នំពេញ 2X-1666
២- រថយន្ដម៉ាក LEXUS RX330 ប្រភេទរថយន្ដទេសចរណ៍ ចង្កូតឆ្វេង ពណ៍ស ឆ្នាំ 2004 ពាក់ស្លាកលេខភ្នំពេញ 2AZ-3474
៣-រថយន្តម៉ាក Toyota Camry LE ប្រភេទរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស សេរីឆ្នាំ 2008
៤- រថយន្តម៉ាក Mazda BT50 ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូដែល ២០១៦
៥-រថយន្តម៉ាក Lexus RX 400h ប្រភេទរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស សេរីឆ្នាំ 2006
៦-រថយន្ដម៉ាក LEXUS RX330 ប្រភេទរថយន្ដទេសចរណ៍ ចង្កូតឆ្វេង ពណ៍ស ឆ្នាំ 2004 ពាក់ស្លាកលេខភ្នំពេញ 2AX-8525
៧-រថយន្តម៉ាក LEXUS GS300 ប្រភេទទេសចរណ៍ ពណ៌ស ចង្កូតឆ្វេង ស្លាកលេខ ភ្នំពេញ 2BF-3647 ឆ្នាំម៉ូដែល 2006
៨-រថយន្តម៉ាក Lexus RX 350 ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូដែល ២០០៤
៩-រថយន្តម៉ាក Lexus RX400H ចង្កូតឆ្វេង ពណ៌ទឹកប្រាក់ ឆ្នាំម៉ូដែល 2005
១០-រថយន្តម៉ាក Lexus RX330 ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូដែល 2006
១១-រថយន្តម៉ាក Lexus RX330 ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូដែល 2005
១២-រថយន្តម៉ាក MAZDA2 ចង្កូតស្តាំ ពណ៌ក្រហម ឆ្នាំម៉ូដែល 2019
១៣-រថយន្តម៉ាក MAZDA2 ចង្កូតស្តាំ ពណ៌ក្រហម ឆ្នាំម៉ូដែល 2019
១៤-រថយន្តម៉ាក MAZDA CX3 ចង្កូតស្តាំ ពណ៌ប្រផេះ ឆ្នាំម៉ូដែល 2017
១៥-រថយន្តម៉ាក MAZDA2 ចង្កូតស្តាំ ពណ៌ស ឆ្នាំម៉ូដែល 2019
១៦-រថយន្តម៉ាក MAZDA2 ចង្កូតស្តាំ ពណ៌ទឹកប្រាក់ ឆ្នាំម៉ូដែល 2019
១៧-រថយន្តម៉ាក MAZDA2 ចង្កូតស្តាំ ពណ៌ខ្មៅ ឆ្នាំម៉ូដែល 2018
១៨-រថយន្តម៉ាក MAZDA2 ចង្កូតស្តាំ ពណ៌ក្រហម ឆ្នាំម៉ូដែល 2019
១៩-រថយន្តម៉ាក MAZDA2 ចង្កូតស្តាំ ពណ៌ទឹកប្រាក់ ឆ្នាំម៉ូដែល 2018
២០-រថយន្តម៉ាក MAZDA2 ចង្កូតស្តាំ ពណ៌ក្រហម ឆ្នាំម៉ូដែល 2017
២១-រថយន្តម៉ាក MAZDA2 ចង្កូតស្តាំ ពណ៌ស្លែ ឆ្នាំម៉ូដែល 2018
២២-រថយន្តម៉ាក MAZDA3 ចង្កូតស្តាំ ពណ៌ក្រហម ឆ្នាំម៉ូដែល 2019
២៣-រថយន្តម៉ាក Nissan March ចង្កូតស្តាំ ពណ៌ក្រហម ឆ្នាំម៉ូដែល 2018
២៤-រថយន្តម៉ាក Suzuki Swift ចង្កូតស្តាំ ពណ៌ស ឆ្នាំម៉ូដែល 2012
២៥-រថយន្តម៉ាក MAZDA2 ចង្កូតស្តាំ ពណ៌ទឹកប្រាក់
២៦-រថយន្តម៉ាក MAZDA2 ចង្កូតស្តាំ ពណ៌ស
២៧-រថយន្តម៉ាក Wolkswagen ចង្កូតស្តាំ ពណ៌ខៀវ ឆ្នាំម៉ូដែល 2012
សូមរំលឹកថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យរថយន្តចង្កូតស្ដាំគ្មានពន្ធ ដែលមានស្រាប់នៅក្នុងប្រទេស អាចចូលបង់ពន្ធបានដោយមិនចាំបាច់ប្ដូរចង្កូតពីស្តាំទៅឆ្វេងនោះទេ ប៉ុន្តែមិនអនុញ្ញាតឱ្យមានការនាំចូលចង្កូតស្តាំមកកម្ពុជាបន្តទៀតឡើយ ចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២តទៅ។
បន្ទាប់ពីការប្រកាសនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអំពាវនាវឱ្យម្ចាស់រថយន្តចង្កូតស្តាំទាំងអស់ចូលខ្លួន ទៅចុះបញ្ជី និងប្រកាសពីសិទ្ធិកាន់កាប់ថា ជារថយន្តដែលមានស្រាប់នៅក្នុងប្រទេស បើទោះបីជាមិនទាន់មានលទ្ធផលបង់ពន្ធក៏ដោយ ដើម្បីឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កត់ត្រាពីចំនួនឱ្យបានជាក់លាក់ នៅត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បើមិនដូច្នេះទេ នៅពេលដែលសមត្ថកិច្ចគយ និងរដ្ឋាករ ចាប់ផ្តើមចុះបង្រ្កាបនឹងចាត់ទុកថាជារថយន្តថ្មីដែលនាំចូលក្រោយថ្ងៃទី៦ កក្កដា ឆ្នាំ២០២២៕