Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមកុំចង់សាកល្បងជាមួយគ្រឿងញៀន សូម្បីម្តង ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែសីហា៖ បង្ក្រាប១៦ករណី ឃាត់ខ្លួន២៦នាក់

12-08-2022 17:23

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៦ករណី ក្នុងនោះ ករណីប្រើប្រាស់៥ករណី, ដឹកជញ្ជូនរក្សាទុក២ករណីជួញដូរ៩ករណី និងឃាត់ខ្លួនជនសង្ស័យ២៦នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៤,០៩៦ករណី ឃាត់មនុស្ស៩,៧១១នាក់ (ស្រី៥៩២នាក់)៕