(ភ្នំពេញ)៖ ស្ថិតក្នុងថ្ងៃ ទិវាយុវជនអន្តរជាតិ (International Youth Day) យុវជនជាច្រើនមកពីជុំវិញពិភពលោក បានចូលរួមជាមួយអង្គការអន្តរជាតិ ដែលមានឈ្មោះថា សាមគ្គីអន្តរជំនាន់ សេចក្ដីថ្លែងការរួមមួយ ដើម្បីឱ្យក្រុមហ៊ុនថ្នាំជក់ មានគណនីភាព និងទំនួលខុសត្រូវសម្រាប់សកម្មភាពជាបន្តបន្ទាប់ ក្នុងការបង្ករគ្រោះថ្នាក់ដល់មនុស្ស និងភពផែនដី។
នៅក្នុងសេចក្តីថ្លែងការរួមដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងទៀតថា «ពួកយើងតំណាង ឱ្យមនុស្សជាតិនៅលើពិភពលោក ដើម្បីចូលរួមការពារយុវជនវ័យជំទង់ កុមារ និងមនុស្សជំនាន់ក្រោយ ពីការញៀនយូរអង្វែងដែលបណ្ដាលមកពីឧស្សាហកម្មថ្នាំជក់»។
នៅក្នុងសេចក្តីថ្លែងការរួមនេះ បានឱ្យដឹងទៀតថា ដោយសារតែល្បិចកលរបស់ឧស្សាហកម្មថ្នាំជក់ ទើបធ្វើឱ្យមានយុវជនញៀន នីកូនទីន ក្នុងចំនួនច្រើនយ៉ាង គួរឱ្យកត់ សម្គាល់ ស្របពេលដែលពួកគេជាច្រើននាក់ គឺព្យាយាមពុះពារនឹងឧបសគ្គ ជីវិត ដើម្បីឆ្ពោះទៅមុខជាមួយនឹងសុខភាពផ្លូវចិត្ត និងភាពល្អប្រសើររបស់ពួកគេ។ ផលិតផល របស់ឧស្សាហកម្មថ្នាំជក់ ក៏បន្តសំដៅទៅរកឪពុកម្ដាយរបស់ពួកគេផងដែរ ហើយពួកគេពិតជាមិនចង់ឱ្យកូនណាម្នាក់ត្រូវបាត់បង់ឪពុក ឬម្ដាយ ដោយសារតែការប្រើប្រាស់ផលិតផលថ្នាំជក់ឡើយ៕
ខាងក្រោមនេះជាសេចក្ដីថ្លែងការរួម របស់ក្រុមយុវជន និងអង្គការអន្តរជាតិសាមគ្គីអន្តរជំនាន់៖