(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «ស្ថានភាព នៃការជួញដូរមនុស្សនៅកម្ពុជា» នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ។
សន្និសីទសារព័ត៌មាននេះ ប្រព្រឹត្តឡើងក្នុងគោលបំណង ដើម្បីឆ្លើយតបឲ្យទាន់សភាពការណ៍ដែលសហរដ្ឋអាមេរិក បានសរសេរក្នុងរបាយការណ៍ប្រចាំឆ្នាំ ស្ដីពីការជួញដូរមនុស្សនៅលើពិភពលោក របស់ក្រសួងការបរទេសអាមេរិក ដែលដាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ៣ ស្មើនឹងកម្ពុជា មិនបានធ្វើអ្វីសោះដែលជារឿងមិនពិត ជាហេតុផលនៃការដាក់ទណ្ឌកម្មថែមទៀត គឺជារឿងអយុត្តិធម៌មិនអាចទទួលយកបាន។
កន្លងមករាជរដ្ឋាភិបាល ដៃគូជាតិ និងអន្តជាតិ បានដឹងច្បាស់អំពីកិច្ចខំប្រឹងប្រែងរួមគ្នាក្នុងសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងទទួលលទ្ធផលជាច្រើន។
វាគ្មិនកិត្តិយសដែលបានអញ្ជើញចូលរួម៖ តំណាងពីក្រសួងមហាផ្ទៃ, ក្រសួងយុត្តិធម៌, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការដៃគូ៕