(ភ្នំពេញ)៖ សន្និសីទគណបក្សសង្រ្គោះជាតិ បានចាប់ផ្តើមហើយ នៅម៉ោង១១៖០០ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ នាទីស្នាក់ការកណ្តាល ដែលស្ថិតនៅ សង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ។

សន្និសីទនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋសភា បើកកិច្ចប្រជុំពេញអង្គ ដោយអនុម័តឱ្យតុលាការ និងសមត្ថកិច្ចបន្តនីតិវិធីលើ លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងបទមិនចូលខ្លួនតាមការកោះហៅ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕