(ភ្នំពេញ)៖ អាជ្ញាធរ និងសមត្ថកិច្ចរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ បានរារាំង និងទប់ស្កាត់មនុស្សជាង២០នាក់ ដែលជាសកម្មជនដីធ្លី នៅតាមសហគមន៍មួយចំនួន នៅមុខបញ្ជាការដ្ឋានវិស្វកម្ម ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលប៉ុនប៉ងដង្ហែរក្បួនទៅកាន់ពន្ធនាគារព្រៃស ក្នុងគោលបំណងទាមទារឱ្យដោះលែងអ្នកជាប់ឃុំទាំង៥នាក់ គឺមន្រ្តីអង្គការសង្គមស៊ីវិល និងមន្រ្តីគ.ជ.ប។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃដដែលនេះ នៅមុខស្នាក់ការកណ្តាលរបស់គណបក្សសង្រ្គោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក៏មានសកម្មជន របស់គណបក្សមួយនេះ បានមកប្រមូលផ្តុំគ្នាកាន់តែច្រើនជាបន្តបន្ទាប់ ដោយប្រើម៉ូតូកង់បី ចងទង់ជាតិ ទង់បក្ស ត្រៀមដង្ហែរក្បួន យកញតិ្តទៅថ្វាយព្រះមហាក្សត្រ នាវេលាម៉ោង២រសៀលថ្ងៃនេះ៕