ISIS បាញ់សម្លាប់អ្នកគាំទ្រ Real Madrid ចំនួន ១២នាក់ នៅវគ្គប្រកួតផ្ដាច់ព្រ័ត្រលើកពាន Champions League
30-05-2016 10:32
(បាកដាដ)៖ ក្រុមសកម្មប្រយុទ្ធ ISIS បានបើកការបាញ់ប្រហារទៅលើក្រុមមនុស្សនៅក្នុងក្លឹបកម្សាន្តមួយកន្លែងនៅតំបន់ Baquba ចម្ងាយប្រមាណ ៦៥គីឡូម៉ែត្រពីទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ បានបណ្ដាលឲ្យមនុស្ស ១២នាក់ស្លាប់ និងរបួសជាច្រើននាក់ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail នៅថ្ងៃទី៣០ ខែឧសភា។
ប៉ូលិសប្រចាំតំបន់បានឲ្យដឹងថា អ្នកស្លាប់ទាំង ១២នាក់នោះគឺជាក្រុមអ្នកគាំទ្រក្រុមបាល់ទាត់ក្លឹប Real Madrid ដែលបានមកទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រលើកពាន Champions League រវាងក្រុម Real Madrid និង Atletico Madrid។ ការបាញ់ប្រហារនោះ ត្រូវបានធ្វើឡើងនៅពេលការប្រកួតចង់តង់ទី២ ពោលគឺមុនពេលចាប់ផ្ដើមប៉េណាល់ទី ក្នុងលទ្ធផល ១-១។
គួរបញ្ជាក់ផងដែរថា ជនរងគ្រោះទាំងអស់ ត្រូវបានគេដឹងថា មានអាយុចន្លោះពី ១៨ ទៅ៣០ឆ្នាំ និងសុទ្ធសឹងជាអ្នកគាំទ្រក្លឹបបាល់ទាត់ Real Madrid៕